សព្វថ្ងៃនេះវិស័យផ្នែកព័ត៌មានវិទ្យាជាវិស័យមួយ ដែលមានសន្ទុះយ៉ាងរីកចម្រើនគួរឲ្យគត់សម្គាល់ស្ទើរគ្រប់
វិស័យទាំងអស់លើពិភពលោក បានជាធ្វើឲ្យមនុស្សជ្រើសរើសយកកុំព្យូទ័រមកធ្វើជាដៃគូក្នុងវិស័យការងារ ។ បណ្តាញកុំព្យូទ័រ មានតូនាទីយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍ដល់មនុស្ស ទូទាំងពិភពលោក ដើម្បីទំនាក់ទំនង នឹងផ្តល់ព័ត៌មានបានយ៉ាងឆាប់រហ័ស ហើយអាចធ្វើការដោះដូរពីគ្នាបានឆាប់រហ័ស នឹងងាយស្រួល។ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី
អឺរ៉ុប បានខិតខំធ្វើការស្រាវជ្រាវ នឹងស្វែងយល់ពីបច្ចេកវិទ្យា ដែលមានការរីកចម្រើន
ពីមួយថ្ងៃទៅមួយថ្ងៃ ។ ដើម្បីធ្វើការរៀបចំជាសៀវភៅនេះឡើង ដោយបានបញ្ចូលនៅគំនិតមួយចំនួនដែលបានដកស្រង់ចេញពីសៀវភៅផ្សេងៗ
នឹងស្រង់ចេញពីសៀវភៅមេរៀនដែលរៀនរាល់ថ្ងៃ នឹងអ្វីដែលលោកគ្រូបានណែនាំ និងអនុវត្តន៍ជាក់ស្តែង ។ ក្នុងការសរសេរសៀវភៅនេះឡើងគឺបានបែងចែកជា Contents ។ ក្នុងការស្រាវជ្រាវមានការពិភាក្សា
ប្តូរយោបល់គ្នាទៅវិញទៅមកស្វែងរកគំនិតល្អៗ
ជាពិសេសយើងមានការជួយពីលោកគ្រូជាអ្នកធ្វើការណែនាំ ដើម្បីឲ្យការស្រាវជ្រាវរបស់ពួកយើងមានភាពត្រឹមត្រូវ
នឹងទុកជាឯកសារសម្រាប់អ្នកជំនាន់ក្រោយដើម្បីធ្វើការស្រាវជ្រាវបន្ថែមទៀត។ ម្យ៉ាងទៀតការរៀបចំសៀវភៅនេះឡើង គឺមិនត្រឹមតែជួយបង្កើន នៅចំណេះដឹងដល់យើងប៉ុណ្ណោះទេ ហើយថែមទាំងជួយឲ្យយើងចេះធ្វើការស្រាវជ្រាវ នឹងចេះប្រមូលនៅរាល់ឯកសារដែលជាគន្លឹះក្នុងការសរសេរ
នឹងបានផ្តល់ជាជំនួយដល់ពួកយើងនៅគំនិតថ្មីៗ
មួយចំនួនក្នុងការសរសេរសៀវភៅនេះឡើងក្នុងការបង្កើតជាស្នាដៃ
និងចំណេះដឹងល្អៗកម្ររកបាន។ ក្រុមស្រាវជ្រាវជឿរជាក់ថាការចងក្រងជាសៀវភៅនេះ នៅមានចំណុចខ្វះខាតជាច្រើន ហើយពួកយើងរីករាយនៅរាល់ការិៈគន់កែលម្អនៅចំនុចខ្វះខាតពីសំណាក់ លោកគ្រូ អ្នកគ្រូ
សាស្ត្រាចារ្យ
នឹង សិស្សនិស្សិតដែលបានសិក្សានៅមុខវិជ្ជានេះ ដើម្បីស្ថាបនានៅរាល់ការខ្វះខាត់របស់ក្រុមយើងខ្ញុំ ។ សូមទទួលនៅការគោរព នឹងរាប់អានយ៉ាងជ្រាវជ្រៅអំពីក្រុមសិក្សាស្រាវជ្រាវ។
No comments:
Post a Comment